Breaking News

កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបានហើយ០៦នាក់ករណីប្រេីដុំថ្ម​ និងកាំបិត​ គប់,កាប់បុរស០២នាក់ឱ្យរងរបួសធ្ងន់​

​  ភ្នំពេញ​៖​ ក្រុមជនសង្ស័យ០៦នាក់ក្នុងចំណោមបក្ខពួក០៧នាក់​ត្រូវ កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស​ បានធ្វេីការឃាត់ខ្លួនបន្ទាប់ពីក្រុមនេះធ្វេីសកម្មភាពប្រេីកាំបិត​ និងដុំថ្ម​ គប់និងកាប់ទៅលេីបុរសពីរនាក់ឱ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៣កន្លងទៅថ្មីៗ​ ។ ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកាលពីព្រឹកថ្ងៃអង្គារ៍​ ទី០៧​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​។
​      ជនសង្ស័យទាំង០៦នាក់ខាងលេីនេះ​ សមត្ថកិច្ចនៅមិនទាន់បញ្ចាក់ពីអត្តសញ្ញាណនៅឡេីយទេ​ ខណៈកំពុងតាមស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន​ ។

​     ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ​ និងក្រោមការបញ្ចារផ្ទាល់ពីលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ​ ដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់​នៅថ្ងៃទី៦​ និងទី៧​ មីនា​ ២០២៣នេះ​ ខណៈបក្ខពួកម្នាក់ទៀតដឹងខ្លួនរត់គេចខ្លួនបាត់ស្រមោល​ ។

​    បច្ចុប្បន្ន​នេះ​ ជនសង្ស័យ០៦នាក់​ និងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញ​បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ ចាត់ការតាមច្បាប់​ ៕​ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *