Breaking News

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ណែនាំឲ្យក្រុមបាល់ទាត់នគរបាលជាតិត្រូវចាត់ទុកថាខ្លួនជាវីរៈជននៅក្នុងតារាងដើម្បីដណ្ដើមយកជ័យជំនះឲ្យបាន

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃចូលរួមប្រកួតក្នុងពានរង្វាន់ ខេមប៊ូឌានលីគខាប់២០២៣ ( Cambodian League Cup 2023) ជាមួយក្រុមអង្គរថៃហ្គឺ នៅតារាងបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតនេះ។

នាឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា ថ្ងៃនេះយើងបានមកលេងក្នុងនាមជាម្ចាស់ផ្ទះលើទឹកដីបណ្ឌត្យសភានគរបាលកម្ពុជា ដោយទទួលបានជ័យជំនះដែលក្រុមកីឡាបាល់ទាត់នគរបាលជាតិយើងស៊ុតចូលចំនួន០២គ្រាប់ ខណៈក្រុមកីឡាបាល់ទាត់អង្គរថៃហ្គឺស៊ុតចូលបានតែ០១ គ្រាប់។  

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់នគរបាលជាតិឲ្យបន្តប្រឹងប្រែងនាំគ្នាធ្វើការហ្វឹកហាត់ដើម្បីឲ្យមានស៊ុះរឹតតែខ្លាំង។

ទន្ទឹមគ្នានេះ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានអញ្ជើញមកចូលរួមក្នុងការផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់កីឡាករក្នុងពេលប្រកួត ព្រោះកម្លាំងនៃការលើកទឹកចិត្តនេះសំខាន់ណាស់ដើម្បីជម្រុញឲ្យកីឡាករយើងមានទឹកចិត្តប្រកួតដោយឥតរុញរា។

ជាថ្មីម្ដងទៀត ឯកឧត្តម ឈន សារ៉ាណេ បានណែនាំឲ្យក្រុមកីឡាករបាល់ទាត់នគរបាលជាតិទាំងអស់ត្រូវមានទឹកចិត្តឲ្យស្វាហាប់ឡើង ស៊ូ មិនត្រូវតក់ស្លុតជាមួយដៃគូរប្រកួតជាដាច់ខាត ដោយត្រូវចាត់ទុកថាខ្លួនជាវីរៈជននៅក្នុងតារាងដើម្បីឈានដល់ការដណ្ដើមយកជ័យជំនះឲ្យបាន។

គួរជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតនាពេលនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ស្ដីពីការប្រគល់ភារកិច្ចជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ៕ SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *