Breaking News

ផ្សារច្បារអំពៅ និងបិទរយៈពេល ៣ ថ្ងៃខាងមុខ

ភ្នំពេញ៖ នៅតាមបណ្តាផ្សារគ្រប់គ្រងដោយរដ្ឋត្រូវបានប្រកាសបិទផ្អាកការលក់ដូររយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ រហូតដល់ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ ទើបចាប់ផ្តើមបើកទ្វារលក់ដូរដូចធម្មតាវិញ។

លោក គ្រី ហ៊ុច អនុប្រធានគណកម្មការផ្សារច្បារអំពៅប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលតម្រូវឲ្យមន្ត្រីរាជការគ្រប់បណ្តាស្ថាប័នរដ្ឋលើកលែងតែកម្លាំងប្រដាប់អាវុធត្រូវឈប់សម្រាករយៈពេល៣ថ្ងៃ។ ដូច្នេះហើយទើបបណ្តាផ្សារគ្រប់គ្រងដោយរដ្ឋត្រូវបាន​ឈប់សម្រាកផងដែរ។

លោក គ្រី ហ៊ុច បានបន្តថា ចំពោះថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ជារៀងរាល់ឆ្នាំគឺមិនត្រូវបានបិទផ្សារដូចថ្ងៃបុណ្យប្រពៃណីរបស់ជាតិឡើយ។

គួរបញ្ជាក់ថា នាប៉ុន្មានថ្ងៃនេះគេសង្កេតឃើញនៅតាមបណ្តាផ្សាររដ្ឋ និងឯកជនមានបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាជនបរទេសបានចូលទិញឥវ៉ាន់យកទុកប្រើប្រាស់បន្ទាប់ពីទទួលដំណឹងពីការបិទផ្សាររដ្ឋរយៈពេល៣ថ្ងៃមកនោះ។

សូមជម្រាបជូនថា, បើមានករណី ប្រកាសបិទផ្សាររយៈពេល ៣ ថ្ងៃ ចំពេលបុណ្យចូលឆ្នាំខ្មែរ ឲ្យបានប្រជាពលរដ្ឋនិងមន្ត្រីរាជការដឹងមុនបែបនេះ ជាករណីមួយដ៏ល្អផងដែរ សម្រាប់ពួកគាត់ ត្រូវការទិញសម្ភារៈ ចំណីអាហារ សាច់ បន្លែ ដើម្បីយកមករក្សាទុក សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ក្នុងថ្ងៃឈប់សម្រាកបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

សូមបញ្ជាក់ថា, កម្ពុជាមានសន្តិភាព ប្រជាពលរដ្ឋមានឱកាសពេញលេញ ក្នុងការនាំក្រុមគ្រួសារ បងប្អូនសាច់ញាតិ ចេញទៅកំសាន្តនៅតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព សន្តិសុខ ផាសុកភាព ដោយក្តីរីករាយសប្បាយ ក្នុងនោះសូម្បីតែផ្លូវគមនាគមន៍ ត្រូវបានកសាង ស្ទើររួចទាំងស្រុងក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានសន្តិភាព មានការអភិវឌ្ឍ មានសម្ដេចតេជោ ស្ថាបនិកសន្តិភាព ប្រទេសកម្ពុជា មានសន្តិភាព ប្រជាពលរដ្ឋទទួលបានសុខក្សេមក្សាន្ត សប្បាយក្នុងការដើរហើតគ្រប់ទីកន្លែង ៕SRN

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *