Breaking News

លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឯកជន និងជាជំនួយការឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងភរិយា សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ។

ពិធីបំពាក់ឋានន្តរស័ក្តិ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកង យោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

យើងខ្ញុំ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *