Breaking News

ប្រជាពលរដ្ឋ​បាននិយាយថា​ គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​ ២០០​គ្រឿង កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ ចេញពីក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃឡង់ ចូលមកក្នុង ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​ !

ខេត្ត​ក្រចេះ៖ ​ប្រជាពលរដ្ឋ​បានរាយការណ៍ថា ពួកគាត់បាន​ប្រទះ​ឃើញ​គោយន្ត​កន្ត្រៃ​ដឹកឈើ ប្រមាណ​ជិត​ ២០០​គ្រឿង បបាននិងកំពុងសម្រុកដឹកឈើចេញពីក្នុង​ដែនជម្រកសត្វព្រៃ​ ព្ព្រៃឡង់ យកមកលក់ឲ្យក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដដែលមានទីតាំងនៅក្នុងភូមិសាស្ត្រ​ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​ជាក់ស្តែង នៅថ្ងៃទី២៥មេសា២០២៣ សកម្មភាពកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាលនេះ ត្រូវគេដឹងថា បានស្ថិត​នៅក្នុងតំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ដែលលាតសន្ធឹងដីព្រៃឈើ នៅជាប់នឹងខេត្ត៤ គឺខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង។

ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវគេមើលឃើញថា បាននិងកំពុង​រង​ការគំរាមកំហែង​ ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត ដែលប្រព្រឹត្តបទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ ដឹក​ជញ្ជូនចូល​មកក្នុងក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd ។

ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​បែបនេះ គេបានដាក់ការសង្ស័យថា អាចនឹងមាន​ការឃុបឃិត​ជាប្រព័ន្ធ ដែលពាក់ព័ន្ធជា​មនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បូករួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានផង ដែល​មានតួនាទី ក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃការពារដោយរដ្ឋមួយចំនួនទៀត ទើបក្រុមឈ្មួញអាចមានលទ្ធភាព កាប់និងដឹកជញ្ជូនឈើ បានយ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធនឹងសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងរង្គាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃ២៥មេសា២០២៣ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកឧត្តមសេនីយ៍ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យរៀបចំកម្លាំង១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ប្រើប្រាស់មធ្យោបាយរថយន្ត ឬ ប្រើប្រាស់រថពាសដែក ដើម្បីចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ហើយបើមានការរារាំងណាមួយ ឬ មានអ្នកកាងបទល្មើសនេះ ត្រូវចាប់វាយខ្នោះទាំងអស់ បញ្ជូនមកចាត់ការតាមច្បាប់ ឲ្យខាងតែបានដាច់ខាត៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *