Breaking News

សម្តេចតេជោ ហ៊ុន សែន ៖ អបអរសាទរខួបទី១៦០​ ទិវាពិភពលោកកាកបាទក្រហ​ម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះ គឺជាខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោមប្រធានបទ​ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដេីម្បីបរិយាបន្នសង្គម»​។

សម្តេចតេជោ សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕SRN

About srn tv

Check Also

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ! គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ខណៈ​គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩៩,៦០%ហើយដែរ

Leave a Reply

Your email address will not be published. Required fields are marked *