Breaking News

លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន ផ្ញើសាររំលែកមរណទុក្ខ គោរពជូនចំពោះឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អានដ៏ជ្រាលជ្រៅបំផុត

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន និង ក្នុងនាមខ្លួនខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីក្តុកក្តួលក្រៃលែង បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀម ក្រំអំពីការ៉បាត់បង់ លោក គឹម សួងមុនី ដែលត្រូវជាបងប្រុសបង្កើតរបស់ ឯកឧត្តមបណ្ឌិត បានទទួលមរណភាព នាថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្ដីសោកស្ដាយ យ៉ាងធំធេង និងពោរពេញទៅដោយភាពស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ លោក គឹម សួងមុនី ដែលនេះជាការបាត់បង់នៅសមាជិកគ្រួសារដ៏កក់ក្ដៅមួយ និងជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិផងដែរ។ ក្នុងខណៈពេល ដែល ឯកឧត្ដមបណ្ឌិត កំពុងបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅឯប្រទេសអូស្ត្រាលី។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក គឹម សួងមុនី បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពទទួលនូវការរំលែកទុក្ខដ៏ក្រៀម ក្រំបំផុត និងការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ៕

About srn tv

Check Also

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ៖ បញ្ហាឧក្រិដ្ឋកម្មតាមអុីនធើណេត និងអំពើជួញដូរមនុស្ស បានវិវត្តន៍មកក្លាយជាបញ្ហារួមពាសពេញសាកលលោក

Leave a Reply

Your email address will not be published. Required fields are marked *