Breaking News

បទល្មើសព្រៃឈើ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាប?

ខេត្តសៀមរាប៖ មានការលើកឡើងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យក្នុងឃុំខ្វាវស្រុកជីក្រែង ជាពិសេសភូមិអូរ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្នុងភូមិឃុំខាងលើនេះមានបទល្មើសព្រៃឈើយ៉ាងច្រើន ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើដែលស្ថិតនៅតំបន់គ្រប់គ្រងនោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកឈើនៅតំបន់ឃុំខ្វាវស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តគោយន្តកន្ត្រៃនិងរទេះគោផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើ រាប់សិបកន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ 

ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវយ៉ាងធ្ងន់ធ្ងរបំផុត។ ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះគេនៅពុំទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ច បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយទេ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *