Breaking News

សម្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ១នាក់ លួចយកម៉ូទ័រ និងខ្សែភ្លើង

កណ្តាល៖កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង០០ និង ៣០នាទីរំលងអាធ្រាត្រ មានករណីលួចយកម៉ូទ័រ និងខ្សែភ្លើង ពីជនរងគ្រោះ ឈ្មោះ អឿង មុន្នី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ នៅស្ថឹតក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ទិត ឡូ ហៅ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានសម្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ។

សម្ភារៈចាប់យករួមមាន៖

១-ផ្លែកណ្ដៀវមានចងខ្សែចំនួន០១ ដង្កាប់អូតូចំនួន០១ ដង្កាប់ធម្មតាចំនួន០១ កូនសោសម្រាប់ដោះគ្រឿងចំនួន២ លេខ១២-១៣ ពិលពាក់ក្បាលចំនួន០១ និងចំពាមកៅស៊ូចំនួន០១ ។

២-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។

លោក ផុន ពិសាល អធិការរងស្រុកអង្គស្នួល បានដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ មានរោងចិញ្ចឹមសត្វជ្រូក នៅក្រោយផ្ទះ ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល។ រហូតដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលរោងចិញ្ចឹមសត្វជ្រូក ស្រាប់តែឃើញមានបាត់ខ្សែភ្លើងដែលតចូលរោងជ្រូកអស់ចំនួន០៣ដុំ និងម៉ូទ័រសម្រាប់បូមទឹកចំនួន០២គ្រឿង បន្ទាប់មកទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលដំណាក់អំពិល។ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចហើយ កម្លាំងប៉ុស្ដិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារឃុំ ចុះស្រាវជ្រាវ ស្វែងរកមុខសញ្ញា។ រហូតដល់ថ្ងៃទី២០ ខែឆ្នាំដដែល វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះបានចាំសង្កេតមើល ស្រាប់តែឃើញជនសង្ស័យចូលធ្វើសកម្មភាពទៀត ទើបឃាត់ខ្លួនជនសង្ស័យហើយនាំទៅប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ដើម្បីសាកសួរនាំបន្ត។ បន្ទាប់ពីសួនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូទ័រនិងខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានយកទៅលក់ឲ្យអេតចាយដើម្បីបានលុយចាយនិងទិញថ្នាំញៀនប្រើប្រាស់។

ករណីនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគបាលស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *