Breaking News

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនមានការថមថយការនាំចេញផលិតផលទៅកាន់បរទេសទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅឆ្នាំ២០២៣នេះ កម្ពុជា មានរោងចក្រសហគ្រាសទាំងអស់មានចំនួន ១ម៉ឺន ៧ពាន់រោងចក្រសហគ្រាស និងកម្លាំងពលកម្មសរុបមួយលានប្រាំសែននាក់ »។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួនជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះជាជំហរ នៃការកើនឡើងរបស់ប្រទេសយើងដោយសារតែកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលយើងមានផ្តល់ឱកាសឲ្យយើងទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស»។

សម្តេចបញ្ជាក់ថា «ពីមុនកម្ពុជានាំចេញមានទំហំតូចតាចណាស់ ក៏ប៉ុន្តែឥឡូវទំហំ នៃការនាំចេញមានកាន់តែធំហើយពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញរបស់យើងគឺកើនឡើងព្រោះ បញ្ហារបស់យើងមិនពឹងពាក់លើផ្សារមួយ ឬទីផ្សារពីរទេ គឺមានទីផ្សារច្រើន»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តថា «បើទោះបីជាកន្លែងខ្លះមានហានិភ័យទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់គេ ក៏ការនាំចេញពីប្រទេសយើងទៅកាន់ទីនោះមានការនាំចុះថយ ប៉ុន្តែបែរជាមានការកើតឡើងតំបន់ផ្សេង ប្រទេសផ្សេងវិញ អញ្ចឹងហើយចំនួនការនាំចេញរបស់ប្រទេសយើងក៏កាន់តែធំ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ថា «អង្ករកម្ពុជា គឺនាំចេញពីកម្ពុជាទៅ ៧៣ប្រទេស អញ្ចឹងហើយប្រសិនបើបិទប្រទេសណាមួយពីការនាំចូល គឺយើងមានការចរចាជាមួយនឹងប្រទេសផ្សេងទៀតសម្រាប់ការនាំចេញទៅ ដូច្នេះការនាំចេញយើងនៅតែមានចំនួនច្រើន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ចំណុចនេះ គឺជាចំណុចដែលយើងបានប្រឹងប្រែងទាក់ទាញអ្នកវិនិយោគទុនសម្រាប់ប្រទេសជាតិយើងទាំងមូល មិនថាតែនៅទីក្រុងភ្នំពេញទេ សូម្បីតាមបណ្តាខេត្តក៏មានរោងចក្រដែរ»៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *