Breaking News

ពិធីបុណ្យសម្ពោធឆ្លងអគារសិក្សា សាលាបុញ្ញសភា អគារអន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងអគារសិក្សា សាលាបុញ្ញសភា អគារអន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាពឯកឫត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅវត្តសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនាឱកាសនេះ រួមមាន ៖

1) អគារសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន ១ ខ្នង កម្ពស់៤ជាន់ មានចំនួន ៣២បន្ទប់។

2) អគារអន្តេវាសិកដ្ឋាន សម្រាប់សិស្ស និស្សិត ជាស្ត្រីស្នាក់នៅ មានកម្ពស់៣ជាន់ ស្មើ ២៤បន្ទប់។

3) សាលាបុញ្ញសភា (សាលាបុណ្យ ឬសាលាឆាន់) ចំនួន ០១ខ្នង។ 

4) ហេដ្ឋារចនាសម្ព័ន្ធផ្លូវ សួនច្បារ ក្នុងបរិវេណវត្ត៕

Check Also

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

Leave a Reply

Your email address will not be published. Required fields are marked *