Breaking News

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញល្បឿនអភិវឌ្ឍន៍ទាំងពុទ្ធចក្រ និងអាណាចក្រ

ខេត្តក្រចេះ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

សមិទ្ធផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ខ្លោងទ្វារមុខ ក្រោយ,ដងទង់, កុដិ, បន្ទប់ទឹក, រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ព្រះគូធម្មតេជោ សាំង គឹមសាន្ត លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើននាក់ទៀត ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ=ឈ្នះ ។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏យើងមិនអាចជំរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺពុទ្ធបរិស័ទគ្រប់រូបគ្មានលទ្ធភាពបង្កបង្កើនចំណូលយកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងវត្តមហាកំពែងរាជកំពូលពេជ្រនេះ ។

សម្តេចកិត្ដិសង្គហបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់ ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *