Breaking News

ស្អែកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២

​ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម​លើកទី១២ នឹងធ្វើពិធីបើកការប្រកួតជាផ្លូវការ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ខណៈនេះ ប្រតិភូអាស៊ានប៉ារ៉ាហ្គេម ក៏បានមកដល់កម្ពុជាអស់ហើយដែរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ដែលមានអត្តពលិក មកពី ១១ ប្រទេស ចំនួន ១.៤៥៣ នាក់។

ក្នុងចំណោមអត្តពលិកទាំងនេះ កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។

ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់។

សម្រាប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាដាក់បង្ហាញ E-Sport។​

ប្រទេសកម្ពុជាម្ចាស់ផ្ទះ ក៏ត្រូវបានគេរំពឹងថា នឹងជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស ទាំង១១ ដែលចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ៕

About srn tv

Check Also

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ! គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ខណៈ​គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩៩,៦០%ហើយដែរ

Leave a Reply

Your email address will not be published. Required fields are marked *