Breaking News

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកលទ្ធផលនៃចំនួនមេដាយ ដែលអត្តពលិកក្រសួងមហាផ្ទៃបានរួមចំណែកដណ្ដើមបាន ជាកិត្តិយសរបស់រាជរដ្ឋាភិបាល និងជាតិទាំងមូល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃបានរួមចំណែកដណ្ដើមបាន ថា ជាកិត្តិយសរបស់រាជរដ្ឋាភិបាល និងជាតិទាំងមូល។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់អំពីគោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្ត្រីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថា ជាគោលការណ៍ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថា បើនៅក្នុងឆ្នាំចាស់មានមន្ត្រីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន ៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ ៣ពាន់នាក់នោះទេ ពោលគឺ មិនអាចស្នើសុំលើស ដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះទេ៕

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *