Breaking News

ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត ត្រូវបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការណ៍ ដើម្បីកាត់បន្ថយការលំបាក និងការកកស្ទះចរាចរណ៍

ភ្នំពេញ៖ ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ហើយ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ បានឆ្លងកាត់ និងដោះស្រាយបាននៅការកកស្ទះចរាចរណ៍នៅតំបន់នេះផងដែរ។

ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូរួមពីលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើ ធ្វើឡើងក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែកត្នោតម្តងៗ។ ដើម្បីដោះស្រាយការលំបាកនេះ និងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ផងនោះ ទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយក្នុងការកសាងស្ពាននេះឡើងតែម្តង។

គួរបញ្ជាក់ថា ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃ២៩ តុលា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *