Breaking News

ពិធីសម្ពោធកុដិ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសេរីឧត្តមមុនីហៅវត្ត (ពាមរាំងលើ) និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកលើកដែក

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកុដិ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសេរីឧត្តមមុន្នីហៅវត្ត (ពាមរាំងលើ) និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកលើកដែក នៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។ 

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តសេរីឧត្តមមុនី(ហៅវត្តពាមរាំង) ដែលបានប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩។ ហើយជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យ វែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន។ 

ជាមួយគ្នានេះផងដែរ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវគំរូវីរះភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងគោរពកោតសរសើរដល់ទឹកចិត្តមាតា បីតា ឬអាណាព្យាបាល អតីតយុទ្ធជន ដែលបានលះបង់ បង ប្អូន កូន ចៅ ក្មួយ ឱ្យចូលធ្វើជាកងទ័ព បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសជាតិ មាតុភូមិ ទឹកដី និងប្រជាពលរដ្ឋទូទៅ។ 

ឯកឧត្ដមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង មិនអាច កាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ជាពិសេសដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងបង្កើនជីវភាពរស់នៅរបស់អតីតយុទ្ធជន រួមមាន៖ 

– ការកែសម្រួលប្រាក់បៀវត្សរ៍មូលដ្ឋានជូនដល់អតីតយុទ្ធជន។

– ផ្តល់ដីសម្បទានសង្គមកិច្ចដល់សមាជិក សមាគមអតីតយុទ្ធកម្ពុជា ដែលមានជីវភាពទ័លក គ្មានដីគ្មានផ្ទះ និងរស់នៅលើដីសាធារណៈ។

– ផ្តល់ប័ណ្ណសមធម៌ ដល់អតីតយុទ្ធជនដែលមានជីវភាពទ័លក្រ។ 

-ដោយឡែកមានការសាងសង់ផ្ទះជូនសមាជិក សមាគមអតីតយុទ្ធកម្ពុជា ដែលមានជីវភាពក្រីក ពីសំណាក់សប្បុរសជន និងមានការផ្ដល់ប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជន ដើម្បីជួយសម្រួលដល់ ជីវភាពរស់នៅពួកគាត់ ក្នុងការពិនិត្យព្យាបាលជម្ងឺដោយមិនគិតប្រាក់ ជាពិសេសបានផ្តល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសព សមាជិក សមាគមអតីតយុទ្ធកម្ពុជា បានទាន់ពេលវេលាផងដែរ៕

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *