Breaking News

កម្លាំងអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនមនុស្ស០២នាក់ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

 

កំពង់ស្ពឺ៖ ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឲ្យប្រឹងប្រែងបន្តការងារស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនៅតាមមូលដ្ឋាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវល្បឿនលឿន ស្ថិតនៅភូមិទំនប់បិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី វិន ឡេង មេបញ្ជា បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មាន ៖
១-ឈ្មោះ ផាន់ សីលា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំលាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ប៉ូ ស្រីស ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិ ឃុំ ជាមួយគ្នា ។
កម្លាំងដកហូតវត្ថុតាងរួមមាន ៖
-ថ្នាំញៀន ចំនួន ០៤កញ្ចប់តូច
-ទូរស័ព្ទ ចំនួន ០២គ្រឿង
-ម៉ូតូមួយគ្រឿងម៉ាក់ ZOOMER-X
-កាបូបស្ពាយជំហៀង ចំនួន០១ ពណ៌ខ្មៅ
ពណ៌ត្រួយចេក ស្លាកលេខ ភ្នំពេញ 1F-0602 ។
បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងបញ្ជូនមកកងរាជអាវុធហ្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *