Breaking News

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បើកកិច្ចប្រជុំត្រៀមរៀបចំផែនការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចេង ឌីណា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបកស្រុក បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល ត្រៀមយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមដោយ លោកស្រីសមាជិកគណៈកម្មាធិកាគណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារគណបក្សឃុំទាំង១២ និងមន្ត្រីគណបក្សឃុំ ។ 

លោក ចេង ឌីណា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុម ការងារយុវជនកម្ពុជាស្រុក បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សឃុំ ព្រមជាមួយសាខាបក្សភូមិទាំបន្តចុះជួបជាមួយសមាជិក សមាជិកាទាំងអស់ ដើម្បីឱ្យត្រៀមឯកសារទាក់ទងនឹងការបោះឆ្នោតឱ្យបានរួចរាល់ ហើយក្នុងករណីខ្វះឯកសារផ្លូវការណាមួយ ត្រូវណែនាំ និងសម្របសម្រួលឱ្យបំពេញឱ្យបានទាន់ពេលវេលាតាមការណែនាំរបស់ គ.ជ.ប  ។ ជាពិសេស មន្ត្រីបក្សទាំងអស់ត្រូវបន្តអូសទាញ និងទទួល យកសមាជិកគណបក្សដទៃមកចូលរួមរស់នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា រួមជាមួយការផ្សព្វផ្សាយឱ្យពួកគាត់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំឱ្យចាញ់បោកការ ឃោសនាញុះញង់របស់ក្រុមអគតិទាំងឡាយដែលនាំមិនឱ្យទៅបោះឆ្នោត ។ 

ជាចុងបញ្ចប់  លោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុម ការងារយុវជនកម្ពុជាស្រុក បានមានប្រសាសន៍ថា សូមឱ្យមន្ត្រីបក្សទាំងអស់បន្តធ្វើអំពើល្អជាមួយប្រជាជន និងផ្សព្វផ្សាយ អំពាវនាវសូមឱ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប.ទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្ស ប្រជាជនកម្ពុជាក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើម សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនជឿនលឿនគ្រប់វិស័យ ប្រជាជនរស់នៅក្នុងភាពសុខដុមរមនា សម្បូរសប្បាយរុងរឿង ថ្កើងថ្កានយូរអង្វែងចីរកាល ៕ដោយ៖ ហួត ម៉េងហួ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *