Breaking News

ឯកឧត្តម ស សុខា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ៣៩វត្ត ក្នុងខេត្តព្រៃវែង

ព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត ក្នុងខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តាន នៅសាលាខេត្តព្រៃវែង។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំង ៣៩វត្ត ក្នុងខេត្តព្រៃវែង នាឱកាសនោះ ១វត្តៗរួមមាន ៖ ទៀនវស្សា ១គូ ស្លាដក ១ ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស ទឹកផ្លែឈើ ១កេស អំបិល ១០គីឡូក្រាម ស្ករស ២៥គីឡូក្រាម ត្រីខកំប៉ុង ១កេស ទឹកដោះគោខាប់ ១កេស មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អង្ករ ៥០គីឡូក្រាម ប្រេងឆា ១០លីត្រ ផ្លែឈើ ១កន្ត្រក និងបច្ច័យ ៥០ម៉ឺនរៀល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *