Breaking News

ប្រមូលផ្ដុំគ្នាផឹកស៊ីក្នុងខារ៉ាអូខេល្មើសនិងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានជាង២០នាក់

មនុស្សប្រុសស្រីចំនួន ២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីប្រមូលផ្តុំសម្រួលអោយប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខារ៉ាអូខេពិភពថ្មី ស្ថិតក្នុងក្រុមទី០១ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រី សរុបចំនួន២៦នាក់ ដែលអ្នកទាំងអស់គ្នារស់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតបានមាន!
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម
– ទូរស័ព្ទដៃចំនួន០៩គ្រឿង
– រថយន្តចំនួន០១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនជនល្មើសចំនួន ១៧នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកជនល្មើសចំនួន០៩នាក់ ស្រី០៧នាក់ជាអនិតិជន០១នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការប្រើប្រាស់ថ្នាំញៀន និងប្រគល់ទៅអោយអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍ផងដែរ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *