Breaking News

លោក ចាន់ សុភា អញ្ជើញបើកកិច្ចប្រជុំពិភាក្សាសកម្មភាពចុះមូលដ្ឋាន និងយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្សតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចាន់ សុភា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងជាប្រធានក្រុមការងារគណបក្ស ភូមិថ្មី បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា ដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្ស និងការធ្វើសកម្មភាពចុះមូលដ្ឋាន តាមខ្នងផ្ទះ ដល់សកម្មជន សមាជិក សមាជិការទាំងអស់ ដើម្បីពន្យល់ប្រជាពលរដ្ឋអោយចេះគូសសន្លឹកឆ្នោត  ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញខិត្តបណ្ណស្ដីពី ការគូស សញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបានរៀបចំផែនការដឹកនាំក្រុមការងារគណបក្សភូមិ អំពីការហែរបិទ យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខ។

លោក ចាន់ សុភា បានលើកឡើងថា ការបោះឆ្នាតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ លោកបានបន្តថា គណបក្សប្រជា ជនកម្ពុជា មានរូបទេវតាបាចផ្កា និងមានលេខរៀងទី១៨ ។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត៕ដោយ៖ សិរី នាគ

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី

Leave a Reply

Your email address will not be published. Required fields are marked *