ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិកគណបក្សនៅសង្កាត់ទៀន នៃខណ្ឌដង្កោ ដើម្បីលើកទឹកចិត្ត និងជម្រុញឲ្យបងប្អូន៖
_ បន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត…។
_ បន្តចុះជួប សមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមខ្នងផ្ទះ បិទ ផ្សព្វផ្សាយនិងចែកខិតប័ណ្ណ និងសារនយោបាយជូនបងប្អូនហើយផ្តោតសំខាន់លើការបង្រៀនឲ្យចេះគូស លើសន្លឹកឆ្នោត និងគូសឲ្យចំលេខរៀងរបស់គណបក្ស …។
_ សូមប្រឹងប្រែងបន្តទៀត ក្នុងការបំផុសចលនា សមាជិកបក្ស ប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានច្រើនកុះករដើម្បីអនុវត្តសិទ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផង និងដើម្បីការពារសុខសន្តិភាពនិងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិយើងផង…៕