Breaking News

ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់៖ “សន្លឹកឆ្នោត១សន្លឹក អាចធ្វើឲ្យយើងរស់នៅយ៉ាងសុខសាន្ត និងប្រទេសជាតិរីកចម្រើន ហើយក៏អាចធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងភាពវិកវរផងដែរ ប្រសិនបើយើងខ្វះការពិចារណា”

ពោធិ៍សាត់៖ នៅក្នុងយុទ្ធការឃោសនារកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ លោក ស៊ុយ សែម សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា “សន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនិងអាយុជីវិតរបស់យើងគ្រប់គ្នា ដោយអាចរស់នៅយ៉ាងសុខសាន្ត ជួបជុំក្រុមគ្រួសារ ប្រទេសជាតិមានការរីកចម្រើន ហើយក៏ធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងភាពវឹកវរ សង្គ្រាមធ្វើឲ្យយើងបែកបាក់ក្រុមគ្រួសារផងដែរ ប្រសិនបើយើងម្នាក់ៗ មិនបានយកភាពសច្ច: ភាពជាក់ស្តែងក្នុងមូលដ្ឋាន ក៏ដូចទូទាំងប្រទេស ដែលឃើញផ្ទាល់ភ្នែក មកពិចារណា និងវិភាគឲ្យបានល្អិតល្អន់ទេនោះ”។

ក្នុងន័យនេះ លោកបានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានសច្ច:ធម៌ ទទួលនូវការពិតជាក់ស្តែង ដែលប្រជាពលរដ្ឋគ្រប់គ្នា បានរស់នៅយ៉ាងសុខស្រួល ដូចសព្វថ្ងៃនេះ ហើយប្រទេសជាតិ មានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងទីក្រុងដល់ជនបទ និងតាមព្រំដែន ពោលគឺពុំមានតំបន់ជនបទដាច់ស្រយាលណា ដែលគ្មានការអភិវឌ្ឃទៅមិនដល់នោះឡើយ។​

លោក ស៊ុយ សែម មានប្រសាសន៍ លើកឡើងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាង១.000នាក់ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ស៊ុយ សែម បានបន្តថា នៅក្នុងអាណត្តិនីមួយៗកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ខិតខំការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខសង្គម ពង្រឹង និងពង្រីកប្រជាធិតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ រក្សាលំនឹងខឿនសេដ្ឋកិច្ចជាតិ និងខិតខំបន្តការអភិវឌ្ឍមូលដ្ឋាន។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពធំៗ ចំនួន០៧ចំណុចៗ សំដៅជម្រុញការអភិវឌ្ឍ ការផ្តល់សេវាសាធារណ: ជូនប្រជាជន ប្រកបដោយប្រសិទ្ធិភាព ការផ្តល់សេវាគាំពារសង្គមដល់គ្រួសារក្រីក្រ ពង្រីករបបថែទាំសុខភាព (ប.ស.ស) បង្កើនទីផ្សារជូនកសិករ លើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក បណ្តុះណ្តាលផ្តល់បច្ចេសទេសកសិកម្ម ជូនប្រជាកសករ និងបណ្តុះបណ្តាលវិជ្ជជីវ: ជូនយុវជនក្រីក្រ ជាបន្ទុករបស់រាជរដ្ឋាភិបាល ដើម្បីឲ្យពួកគេមានឱកាសចាប់យកការងារចិញ្ចឹមជីវិត។ លោកបន្តថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតនោះ គោលនយោបាយ ដែលបានឃោសនាផ្សព្វផ្សាយក្នុងយុទ្ធនាការនេះ នឹងក្លាយជាគោលនយោបាយយុទ្ធសាស្រ្ត សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី និងយកទៅអនវត្តន៍ ដែលមានរយ:ពេល៥ឆ្នាំទៅមុខ។

លោក ស៊ុយ សែម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀង១៨ ក្រោមគេបង្អស់នៃសន្លឹកឆ្នោត ដើម្បីការពារសន្តិភាព ប្តូរយកការអភិវឌ្ឍ និងទទួលបានការគាំពារសង្គម៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *