Breaking News

លោក ទៀ សីហា៖ កម្ពុជា មានឱកាសស្មើមុខមាត់ជាមួយប្រទេសនានាលើសកលលោក ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

សៀមរាប៖ បេក្ខជនតំណាងរាស្ត្រមណ្ឌលសៀមរាប របស់គណបក្សប្រជាជនកម្ពុជា លោក ទៀ សីហា បានអះអាងថា កម្ពុជាមានឱកាសរីកចម្រើន ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។

លោក ទៀ សីហា បានមាប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក និងសង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប នាឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។

លោក ទៀ សីហា បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំប្រទេសនេះ ចាកចេញពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ និងបានធ្វើឲ្យសកលលោកស្គាល់កម្ពុជាកាន់តែច្បាស់ថា “ជាប្រទេសតូច តែបេះដូងធំ និងជាប្រទេសដែលមានភាពរួសរាយរាក់ទាក់”។

លោកទៀ សីហា បានលើកឡើងថា ការរីកចម្រើនគ្រប់វិស័យនេះ ក៏បានមកពីបងប្អូន ដែលគោរពស្រលាញ់ និងមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីអណត្តិកន្លងទៅ។

លោក បន្តថា ដូច្នេះ ដើម្បីការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *