Breaking News

លោកជំទាវ សាយ សំអាត បានដឹកនាំក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនៅក្នុងឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង

    ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ លោកជំទាវ  សាយសំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជាប្រធានកិត្តិយស ក្រុមការងារគណបក្សចុះជួយឃុំកំពង់ចិនត្បូង និងឃុំកំពង់ជើង និងលោក សាយ គឹមឡម ប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្ទោងនិងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ចិត្តត្បូងព្រមទាំងសហការីសមាជិក សមាជិកា បានដឹកនាំសមាជិកសមាជិកា ឃោសនិក អញ្ជើញឃោសនាស្វែងរកសំឡេងឆ្នោតក៏ដូចជាការគាំទ្រពីប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

      នៅក្នុងឱកាសនោះដែរ លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិកសមាជិកការ របស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី 18 នៅលើសន្លឹកឆ្នោត។

      ជាមួយនេះផងដែរ លោកជំទាវក៏បានណែនាំដល់សមាជិកសមាជិកា គណបក្សប្រជាជនគ្រប់មូលដ្ឋាន ជាពិសេសនៅក្នុងភូមិ ក្នុងឃុំកំពង់ចិមត្បូង សូមបន្តធ្វើការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី 7 នេះទៅតាមខ្នងផ្ទះ ហើយគ្រប់សមាជិក សមាជិកា ទាំងអស់ ត្រូវប្រាកដថាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារបញ្ជាក់ អត្តសញ្ញាណប័ណ្ណ ( ឯ.អ) គ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោត ចេះគូសសញ្ញាធិកនៅលើសន្លឹកឆ្នោតបានត្រឹមត្រូវក៏ដូចជាការជួយណែនាំបន្តដល់សមាជិកសមាជិកាឬអ្នកដែលនៅជុំវិញខ្លួន ដើម្បីចេញទៅបោះឆ្នោតជាមួយគ្នាផងដែរ។

      លើសពីនេះ លោកជំទាវ ក៏បានណែនាំដល់សមាជិកសមាជិកាគ្រប់រូប ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ចេះរួមរស់សុខទុក្ខជាមួយគ្នា ចេះសាមគ្គី គ្នា ក៏ដូចជាការធ្វើកិច្ចការមនុស្សធម៌ ការជួយដល់គ្រួសារក្រីក្រឬ ងាយរងហានិភ័យក៏ដូចជាទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទៀតគ្រប់កាលៈទេសៈជាពិសេសនៅពេលដែលពួកគាត់ត្រូវការ។

     លោកជំទាវបានបញ្ជាក់បន្ថែមថា ការធ្វើឃោសនាបោះឆ្នោតក៏ដូចជាដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី 7ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 23 ខាងមុខនេះដើម្បីទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋនិងម្ចាស់ឆ្នោតនិងឈានទៅទទួលជោគជ័យយ៉ាងត្រចះត្រចង់ឲ្យខានតែបាន ហើយបើគណបក្សប្រជាជនកម្ពុជាឈ្នអឆ្នោតគឺមានន័យថាប្រជាជនកម្ពុជាគ្រប់រូបជាអ្នកឈ្នះឆ្នោតដូចគ្នាផងដែរ។។

      គួរបញ្ជាក់ផងដែរថានៅក្នុងក្បួនដង្ហែរឃោសនានៅព្រឹកនេះគឺមានឃោសនិកចូលរួមចំនួនជិត ៤០០ នាក់ដែលអញ្ជើញមកពីក្នុងភូមិទាំង៧ក្នុងកំពង់ចិនត្បូងទាំងមូល ៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *