Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង ៖ការចុះបង្រៀន និងណែនាំប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយអោយបានត្រឹមត្រូវ គឺជាកិច្ចចាំបាច់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃ សៅរិ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងប្រធាន អនុប្រធានក្រុមការងារបក្សភូមិទាំង១៥ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបង្រៀនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

 ឯកឧត្តម ស៊ុយ ជីហ៊ាង បានមានប្រសាសន៍ថា ការចុះបង្រៀន និងណែនាំប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយអោយបានត្រឹមត្រូវ គឺជាកិច្ចចាំបាច់ ស្រប តាមច្បាប់ស្តីពីការបោះឆ្នោត នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ២១ថ្ងៃ (០១-២១ ខែកក្កដា ឆ្នាំ២០២៣) ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

   ឯកឧត្តមបានបន្តថា ការគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ ជាការធានាបាននូវសន្លឹកឆ្នោតបានការ, កាត់បន្ថយការវែកញែកពេលរាប់សន្លឹកឆ្នោត និងកាត់បន្ថយការប្តឹងទាស់លទ្ធផល លើសន្លឹកឆ្នោត។

  ឯកឧត្តមបានបន្តទៀតថា សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀង១៨ មានរូបសញ្ញាទេវតាបាចផ្កា, គណបក្ស​ប្រជាជនកម្ពុជាកសាងឡើង និង​រីកចម្រើន​ក្នុង​ចលនា​របស់​ប្រជាជន ។ គណបក្ស​តំណាងឲ្យ​ផលប្រយោជន៍​របស់​ប្រជាជនកម្ពុជាទាំងមូល ។ គណបក្ស​ និង​សមាជិក​ម្នាក់ៗ ​យកចិត្តទុកដាក់ ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន ហើយ​លើក​កម្ពស់សមត្ថភាព និង​គុណធម៌​ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ មាតុភូមិ ​និងប្រជាជន៕SRN

 

 

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *