Breaking News

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ដង្ហែយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ៧រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ លោក ចេង ឌីណា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុក រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សឃុំ ព្រមជាមួយសាខាបក្សភូមិ សមាជិក សមាជិកាទាំងអស់ បានដង្ហែក្បូនយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ក្រុមការងារយុវជនគណបក្សប្រជាជនស្រុកខ្សាច់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ទទួលបន្ទុកចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

ក្រោមការរៀបចំយុទ្ធនាការឃោសនារបស់ គណៈអភិបាលនៃអភិបាលស្រុកខ្សាច់កណ្តាល គ្រប់សមាជិកគណបក្សប្រជាជនកម្ពុជា មានទឹកមុខរីករាយក្នុងការដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតទៅដល់រាប់ពាន់នាក់ និងនៅតាមដងផ្លូវក៏មានការស្វាគមន៍ពីប្រជាជនរាប់ម៉ឺននាក់ផងដែរ ។ ដើម្បីឱ្យត្រៀមឯកសារទាក់ទងនឹងការបោះឆ្នោតឱ្យបានរួចរាល់ ហើយក្នុងករណីខ្វះឯកសារផ្លូវការណាមួយត្រូវណែនាំ និងសម្របសម្រួលឱ្យបំពេញឱ្យបានទាន់ពេលវេលាតាមការណែនាំរបស់ គ.ជ.ប ។ ជាពិសេសមន្ត្រីបក្សទាំងអស់ត្រូវបន្តអូសទាញ និងទទួលយកសមាជិកគណបក្សដទៃមកចូលរួមរស់នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា រួមជាមួយការផ្សព្វផ្សាយឱ្យពួកគាត់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំឱ្យចាញ់បោកការ ឃោសនាញុះញង់របស់ក្រុមអគតិទាំងឡាយដែលនាំមិនឱ្យទៅបោះឆ្នោត ។ 

លោក ចេង ឌីណា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារយុវជនកម្ពុជាស្រុក បានមានប្រសាសន៍ថា សូមឱ្យមន្ត្រីបក្សទាំងអស់គោរពតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង ៨ចំនុច និងបន្តធ្វើអំពើល្អជាមួយប្រជាជន និងផ្សព្វផ្សាយ អំពាវនាវសូមឱ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើម សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនគ្រប់វិស័យ ៕ដោយ៖ ហួត ម៉េងហួ

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *