ភ្នំពេញ៖ តាមបណ្តាញសង្គម សម្តេចតេជោ បានសរសេរថា “បងប្អូនជនរួមជាតិ! ពេលមុន បងប្អូនស្វែងរកការផ្តល់ព័ត៌មាន ឬរកការជួយពីខ្ញុំតាមរយៈហ្វេសបុក។ ពេលនេះ ខ្ញុំបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯង ដោយងាកទៅប្រើតេឡេក្រាម ធ្វីសធឺ តិកតុក (Telegram, Twitter, TikTok) ជំនួសវិញ។
ដើម្បីទទួលបានព័ត៌មានពីខ្ញុំ ផ្តល់មតិឲ្យខ្ញុំ ឬស្នើសុំឲ្យខ្ញុំជួយសូមបង្កើតប្រសិនមិនទាន់មាន និងសូមភ្ជាប់ជាមួយបណ្តាញទាំង ៣ខាងលើនេះរបស់ខ្ញុំ។ បណ្តាញទាំង៣ ខ្ញុំបើកឲ្យចូលមានមតិបានគ្រប់បណ្តាញ។
ខ្ញុំសូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់ខ្ញុំ ទៅតាមដានគណនី Telegram, Twitter, TikTok របស់ខ្ញុំវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ។
បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុក តែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺ Telegram, Twitter ,TikTok”៕