Breaking News

ក្រសួងវប្បធម៌ នឹងរៀបចំធ្វើពិធីបួងសួងថ្លែងអំណរគុណតាមបែបសាសនាដល់ទសបារមី ដែលបានជួយបីបាច់ថែរក្សាសិល្បករសិល្បការិនី ចូលរួមសម្ដែងសិល្បៈទស្សនីយភាពស៊ីហ្គេម​ និងប៉ារ៉ាហ្គេម​

ភ្នំពេញ៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំធ្វើពិធីបួងសួងថ្លែងអំណរគុណតាមបែបសាសនាដល់ទសបារមី ដែលបានជួយបីបាច់ថែរក្សាលោកគ្រូ​ អ្នកគ្រូ​ សិល្បករសិល្បការិនី ដែលបានចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបើក-បិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២​ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កន្លងទៅទទួលបាននូវជោគជ័យ​ និងសេចក្តីសុខ។

យោងតាមការជូនដំណឺងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ពិធីថ្លែងអំណរគុណតាមបែបសាសនានឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC​ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា កម្ពុជាគឺជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនយកថ្លៃការចូលរួមទស្សនា ពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់​ និង មិនយកថ្លៃដូចគ្នាចំពោះការផ្តល់សិទ្ធផ្សព្វផ្សាយព័ត៌មានកីឡា ទាំងក្នុង និងក្រៅប្រទេស៕

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *