Breaking News

Update៖ តុលាការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដែលឆក់កាបូបជនជាតិបរទេសបានសម្រេច

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដែលឆក់កាបូបជនជាតិបរទេសបានសម្រេចដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឆក់កាបូបជនជាតិបរទេសបានសម្រេច ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ រួចចោទប្រកាន់ជាផ្លូវការ «ពីបទលួចមានស្ថានទម្ងន់ទោស» ហើយបញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​បានចុះល្បាតតាមបណ្តោយផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វេីសកម្មភាព​ឆក់​យកកាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញនិងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខខ្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ដោយរួមមាន៖

ទី១-ឈ្មោះ​ ខន​ ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​លំ​ ក្នុងសង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់)។

ទី២-ឈ្មោះ​ គឹម​ វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​មិនចាំលេខ ក្នុងសង្កាត់​ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបេីកម៉ូតូ)។

ទី៣-ឈ្មោះ​ ចាន់​ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិដេីមចាន់ ក្នុងសង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖
១-ម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាក​លេខ​ កណ្តាល​ 1AO-៨១៣១​(របស់ជនសង្ស័យ)។
២-ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣-កាបូបស្ពាយដាច់ខ្សែ​ ពណ៌ខ្មៅ​ (របស់នារីរងគ្រោះ)។

ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់​ខាងលេីឆក់បាន​ កម្លាំងនាយកដ្ឋានបានប្រគល់ទៅឱ្យម្ចាស់ដេីមវិញ​ហើយ ៕

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *