Breaking News

សមត្ថកិច្ច បានកោះហៅអង្គរក្សទាំង៤នាក់ ដែលជិះម៉ូតូអមរថយន្តសេរីទំនើប មានបញ្ហាជាមួយបុរសម្នាក់នៅលើដងផ្លូវសាធារណៈ មកធ្វើការបំភ្លឺ និងសុំទោស

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការកោះហៅ អង្គរក្សទាំងចំនួន ៤នាក់ ដែលជិះម៉ូតូអមរថយន្តសេរីទំនើប ដែលមានបញ្ហាជាមួយបុរសម្នាក់នៅលើដងផ្លូវសាធារណៈ មកធ្វើការបំភ្លឺ និងសុំទោសភាគីម្ខាងទៀត ចំពោះកំហុសដែលបានកើតឡើងជាមួយភាគីម្ខាងទៀត។

យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា អង្គរក្សទាំង៤ បានធ្វើការបំភ្លឺពីករណីដែលបានកើតឡើង និងបានធ្វើការសុំទោសជាសាធរណៈ ចំពោះកំហុសដែលបានកើតឡើង។ ទន្ទឹមនេះ ពួកគាត់ទាំង៤នាក់ ក៏បានសំណូពរដល់សាអារណៈជនដែលបានស្គាល់បុរសដែលបានប៉ះទង្គិចគ្នាកាលកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបានធ្វើការសុំទោសដោយផ្ទាល់ ផងដែរ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយអង្គរក្សទាំង ៤នាក់ បានជិះម៉ូតូចំនួន ២គ្រឿង តាមការពាររថយន្តសេរីទំនើបម៉ាក Roll Royce ពណ៌ខ្មៅ ធ្វើដំណើរតាមដងផ្លូវមិនដឹងមានបញ្ហាអ្វីកើតឡើង ស្រាប់តែក្រុមអង្គរក្សបានធាក់ម៉ូតូពលរដ្ឋឲ្យដួលពេលកំពុងធ្វើដំណើរតាមដងផ្លូវនោះ។ ភ្លាមនោះធ្វើឱ្យមានការបង្ហោះរូបភាពតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតពីករណីដែលបានកើតឡើងនោះ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារធារណៈជនអ្នកលេងបណ្តាញទំនាក់ទំនងព័ត៌មានសង្គមហ្វេសបុក និងផ្ទុះការរិះគន់យ៉ាងខ្លាំង៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *