Breaking News

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចហើយនៅការិយាល័យ ១៦៩៧ ក្រុងតាខ្មៅ

កណ្តាល៖  នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ ទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧រួចហើយ នៅការិយាល័យបោះឆ្នោត ក្នុងសាលា គរុកោ សល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងសេចក្ដី ប្រកាសព័ត៌មាន របស់ គ ជ ប ការបោះឆ្នោតសាកល អាណត្តិទី៧ ២៣ កក្កដា ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអនុញ្ញាត ឱ្យភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើល ដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩៥៦២ រូប ស្ត្រីចំនួន ៥២.៦៥២ រូប មកពី១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៥៨៦ រូប ស្ត្រី ១៦៣ រូប មកពី ៥២ ស្ថាប័ន។ ភ្ញៀវពិសេស មានចំនួនសរុប ១៨ រូប ស្រ្តីចំនួន ៧ រូប មកពី ១០ ស្ថាប័ន។

អ្នកសារព័ត៌មានជាតិ មានចំនួន សរុប ១.២៨៩ នាក់ ស្ត្រីចំនួន ១៨៥ នាក់ មកពី ១២៧ អង្គភាព និងអ្នកសារព័ត៌មាន អន្តរជាតិ មានចំនួនសរុប ១៣៧ នាក់ ស្ត្រីចំនួន ៣០ នាក់ មកពី ៣៨ អង្គភាព៕

 

Check Also

សមត្ថកិច្ចឃាត់អ្នកបើកបររថយន្ត៥នាក់ ខណៈកំពុងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន​

Leave a Reply

Your email address will not be published. Required fields are marked *