Breaking News

នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនបុរសម្នាក់ដែលមិនព្រមជ្រលក់ដៃ ក្រោយបោះឆ្នោតរួចនៅការិយាល័យបោះឆ្នោត ក្នុងស្រុកមេមត់

ត្បូងឃ្មុំ៖ បុរសម្នាក់ដែលបានចូលទៅបោះឆ្នោត តែមិនព្រមជ្រលក់ដៃក្នុងទឹកខ្មៅ ក្នុងការិយាល័យបោះឆ្នោតលេខ០៣០៣ បឋមសិក្សាក្បាលស្នែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើមឡើយបុរសឈ្មោះ ឃ្លី ភ័ក្រ បានមកបោះឆ្នោតដូចប្រជាពលរដ្ឋធម្មតា ប៉ុន្ដែពេលបោះឆ្នោតរួចបុគ្គលរូបនេះ មិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅនោះទេ។ ភ្លាមៗ ក្រោយឃើញបាតុភាពនេះ មន្ដ្រីគ.ជ.ប សហការជាមួយកម្លាំងសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានធ្វើការឃាត់ខ្លួនតែម្ដង។

ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យ និងរកឃើញមានសារធាតុញៀន៕

 

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *