Breaking News

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣

ភ្នំពេញ ៖ ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃមក ជ័យលាភីលេខ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ័យលាភូលេខ២ បានទៅលើសមាគមកីឡាបាល់ទះ វិសាខា និងជ័យលាភីលេខ៣ បានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

សូមបញ្ជាក់ជូនថា ការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នេះ គឺជាពានលើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិប ចំនួន ៩ រួមមាន ៖ សមាគមកីឡាបាល់ទះ វិសាខា, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបបាល់ទះរិទ្ធិសែនកីឡាខេត្តកំពង់ឆ្នាំង, ក្លិបកីឡាបាល់ទះខេត្តតាកែវ, ក្លិបកងពលធំអន្តរាគមន៍លេខ៣ និងក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕

Check Also

សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Leave a Reply

Your email address will not be published. Required fields are marked *