Breaking News

ពលរដ្ឋចោទថា នាយរងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបម្នាក់កំពុងកាងល្បែងជល់មាន់អនឡាញខុសច្បាប់តែលោកបដិសេដ្ឋ

 ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានលួចបង្ហេីបប្រាប់នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះថា៖ បច្ចុប្បន្ននេះពួកគាត់សង្កេតឃេីញថា ការបើកល្បែងស៉ីសងខុសច្បាប់(តាមអនឡាញជាច្រើនប្រភេទ ជាពិសេសល្បែងបញ្ជល់មាន់តាមអនឡាយ) បានពង្វក់ប្រជាពលរដ្ឋទាំងក្មេងចាស់ក្នុងខេត្តសៀមរាប ដែលពេញនិយមបើកចំហរតាមហាងកាហ្វេ ,តាមលំនៅដ្ឋានផ្សេងៗខណៈឈ្មួញបើកល្បែងទាំងនោះ ផ្កើននិងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សេក្តីថ្លៃថ្នូល ។

សេចក្ដីរាយការណ៍ដដែលបន្តថា ទីតាំងបនល្បែងស៊ីសងទាំងអស់នោះ គឺសុទ្ធសឹងតែជាអ្នកមានឥទ្ធិពល និងអំណោចនៅក្នុងខេត្តមួយនេះ ជាក់ស្ដែងពួកគាត់បានលួចខ្សឹបប្រាប់ថា៖ មានបុគ្គលម្នាក់ឈ្មោះ ជា ប៊ុនឡុង ជាមន្រ្តីនគរបាល មានតួនាទីជានាយរង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានកាងទីតាំងបនល្បែងបញ្ជល់មាន់តាមអនឡាយខុសច្បាប់ចំនួន២ កន្លែង ទី១,ស្ថិតនៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងភូមិតារៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប។ និងទី២,ស្ថិតនៅចំណុចហាងកាហ្វេក្រោយផ្សារលើ ក្នុងភូមិតារៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នកំពុងតែបើកលេងទាំងថ្ងៃយប់ ២៤ម៉ោងក្នុងមួយថ្ងៃ យ៉ាងរលូន ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ ក្រុង និងខេត្ត។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច៖

ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប

ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ

ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង

ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ជុំវិញករណីនេះដែរ អង្គភាពសាព័ត៌យើង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានធ្វេីការទំនាក់ទំនងទៅកាន់លោក ជា ប៊ុនឡុង ដែលមានតួនាទីជានាយរង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដេីម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ថា គាត់ជាកាងទីតាំងបនល្បែងបញ្ជល់មាន់តាមអនឡាយខុសច្បាប់ខាងលេីនេះ តាមទូរស័ព្ទ និងប្រព័ន្ធសង្គមតេឡេក្រាមរបស់លោក បានបញ្ជាក់ថា”លោកជាមន្រ្តីនគរបាលយុត្តិធម៌ និងខំបម្រើការងារឱ្យបានល្អក្នុងតួនាទីរបស់ខ្លួន គឺដាច់ខាតលោកមិនឱ្យខូចឈ្មោះ និងកិត្តិយសខ្លួនឡេីយ”។ លោកបន្តថា បងអាចចុះផ្សាយបាន ព្រោះខ្ញុំមិនមានអ្វីពាក់ព័ន្ធ និងការកាងបនល្បែងទាំងនេះនោះទេ។ 

គួររំលឹកថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល មានសម្តេចតេជោជាប្រមុខលោក បានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង  ដើម្បីធានាឱ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕SRN

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *