កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោក ខុន សេរីរដ្ឋា ប្រធានគណៈកម្មាធិការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យត្រៀមសម្រាប់ការជួបសំណេះសំណាលរបស់ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងបានបន្តប្រជុំជាមួយលោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក នៅការងារសំខាន់ៗ មួយចំនួន នៅសាលប្រជុំស្នាក់ការគណបក្សស្រុក ។និងមានការអញ្ជើញចូលរួមពី៖
-លោក អ៉ឹម សាក់ អនុប្រធានប្រចាំនៃគណៈកម្មាធិការគណបក្សស្រុក
-លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក
-លោក លោកស្រី ប្រធានគណបក្សឃុំទាំង១០
-លោកប្រធានស្នាក់ការគណបក្សឃុំទាំង១០ ៕ដោយ៖ សិរី នាគ