Breaking News

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ប្តេជ្ញាអនុវត្ត​បណ្តាំ​ឪពុក​ ការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតសំពះសម្តេចតេជោ អមជាមួយខ្លឹមសារយ៉ាងថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ៖ “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់ កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាន នូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន”»។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវខ្លឹមសារបណ្តាំរបស់ឪពុក គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ មុនពេលដែលត្រូវដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយគ្នានេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

សូមជម្រាបជូនថា បណ្តាំរបស់សម្តេចតេជោនោះ ពោលគឺ «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *