Breaking News

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖គោលនយោបាយបក្សប្រជាជនកម្ពុជា មានភាពនឹងនរ តែផលប្រយោជន៍ចំពោះពលរដ្ឋប្រែប្រួល គឺផ្តល់ផលឲ្យពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាឲ្យបានដាច់ខាត នូវសមិទ្ធផលដែលបក្សប្រជាជនកម្ពុជាថែរក្សាកន្លងមក ទី១ការរក្សាសុខសន្តិភាព ទី២ ការអភិវឌ្ឍ និងទី៣ រក្សាឯកភាពជាតិ ដាច់ខាត»។

ឯកឧត្តមបញ្ជាក់ថា «គោលនយោបាយបក្សជាជនកម្ពុជា មានភាពនឹងនរ តែផលប្រយោជន៍ចំពោះពលរដ្ឋប្រែប្រួល គឺផ្តល់ផលឲ្យពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើន»។ នេះជាការថ្លែងរបស់ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា បានគិតគ្រប់ជ្រុងជ្រោយ គ្រប់ផែនការសកម្មភាពរយៈពេលខ្លី រយៈពេលវែង ហើយមានផែនការសកម្មភាពដោះស្រាយវិធានការនានាដើម្បីធានា នូវនិរន្តរភាព យើងមិនអាចមួយថ្ងៃថាអញ្ចេះ មួយថ្ងៃថាអញ្ចះុបានទេ»។

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីអ្នកវិភាគថា «មិនមែនដូចអ្នកវិភាគខ្លះចេះតែវិភាគ ចេះតែមាក់ងាយខ្ញ៉ំនោះទេ ពាក់ព័ន្ធនឹងគោលនយោបាយនោះទេ»។ ឯកឧត្តម ក៏បានលើកឡើងថា ដូចជាគោលនយោបាយយុទ្ធសាស្រ្តចតុកោណ យើងបានបំពេញបន្ថែមឲ្យកាន់តែល្អ គឺគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ »។

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែល ដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាយុទ្ធ សាស្ត្រ រក្សានិរន្តរភាព ទទួលស្គាល់មរតក និងបន្តពូនជ្រំសមិទ្ធផលរបស់ជាតិ ដែលបានដាក់ទិសដៅ ដើម្បីបង្កើន ភាពធន់ ស្ដារកំណើនសេដ្ឋកិច្ច និងជំរុញសន្ទុះសេដ្ឋកិច្ច ឱ្យឈានហក់ឡើងសម្រាប់រយៈពេល ២៥ឆ្នាំ ទៅមុខ។ គោលនយោបាយនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋជាទូទៅ ជាពិសេសបងប្អូនកម្មករនិយោជិត មានជីវភាពកាន់តែល្អ ប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព និងប្រាក់ចំណូលខ្ពស់៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *