ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះសារលើប្រព័ន្ធ Telegram ផ្លូវការរម្លឹកពី ការធ្វើនយោបាយ “រក្សាចាស់ បង្កើតថ្មី” ។
សម្តេចតេជោ មានប្រសាសន៍ថា ធ្វើនយោបាយ បើសិនត្រឹមតែធ្វើដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ ត្រឹមដោះដូរមនុស្ស គណបក្សនយោបាយមួយនោះ នឹងស្លាប់
ហើយមេដឹកនាំមួយនោះ នឹងស្លាប់ដោយឯកោបំផុត ! ។
សម្ដេចបានលើកឡើងថា, ជោគជ័យរបស់ហ៊ុនសែន , ចាប់ផ្ដើមពីមនុស្ស 5 នាក់ ប៉ុន្តែរហូតមកដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយ ហ៊ុនសែន បានទាំងអស់ តាមរបៀប រក្សាចាស់ បង្កើនថ្មី ! នេះហើយជាទម្លាប់របស់ហ៊ុនសែន។ សម្ដេចបន្តថា, យើងត្រូវដឹងថា ជោគជ័យដែលយើងទទួលបានកន្លងទៅ មានប្រជាពលរដ្ឋ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជន ក្នុងចំណោម 20 គណបក្ស តើវាបានមកដោយសារការខិតខំ ហ៊ុនសែន ម្នាក់ឯង ឬបានមកពីការខិតខំ របស់រាជរដ្ឋាភិបាលទាំងមូល ? ច្បាស់ណាស់ គេមុខនឹងផ្ដោត សំឡេងភាគច្រើនផ្ដល់ សំដៅដល់ហ៊ុនសែនហើយ ! ប៉ុន្តែហ៊ុនសែនម្នាក់ឯងអនុវត្តទៅកើតទេ ? បើបណ្ដារដ្ឋមន្ត្រីនិងស្ថាប័ននានា មិនបានអនុវត្តនោះ, ។ ទី១ ប្រជាជនមិនមែនខ្វះការជ្រើសរើសទេ ឬមួយគាត់មិនទៅ ចូលរួមបោះឆ្នោត តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់។
សម្ដេចមានប្រសាសន៍ទៀតថា, ទី២គាត់ទៅបោះឆ្នោត តែគាត់គូសក្រវ៉ាត់ចោល ឯទី៣ គាត់ទៅបោះឆ្នោត តែគាត់គូសឲ្យគណបក្សដទៃ មិនគូសឲ្យគណបក្សប្រជាជនទៀត។ ប៉ុន្តែហេតុអី្វបានជាគាត់គូសឲ្យគណបក្សប្រជាជន ! មានន័យថាអាណត្តិទី 5 ដែលយើងបានធ្វើរួមគ្នានេះ គឺជោគជ័យ វាបានទទួលធំណាស់ សម្រាប់ ប្រទេសទាំងមូល ក៏ដូចជាតាមក្រុមគ្រួសារនីមួយៗ ។
សម្ដេចលើកឡើងថា, ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះចំនួនអ្នក ដែលមិនបោះឆ្នោតឲ្យគណបក្សប្រជាជន ឬក៏ប្រឆាំងផ្កាប់មុខ ជាមួយនឹងគណបក្សប្រជាជន អ្នកទាំងនេះ បើទោះបីស្លាប់ទៅ ចាប់ជាតិ តទៅទៀត ក៏នៅមិនបោះឆ្នោត ឱ្យគណបក្សប្រជាជនដដែលហ្នឹង! ព្រោះ បើគណបក្សប្រជាជន មានមនុស្សស្រលាញ់ 100% មិនចាំបាច់មានគណបក្សនយោបាយផ្សេងទេ សូម្បីតែសាសនាព្រះពុទ្ធ ឬសាសនាណាក៏ដោយគ្មាន សាសនាណាមួយប្រមូលប្រជាជនបានទាំងអស់ទេ ! សាសនាដែលមានមនុស្សច្រើនជាងគេគឺសាសនាឥស្លាម បន្ទាប់ទៅសាសនាគ្រឹះ បន្ទាប់ទៅហិណ្ឌូ បន្ទាប់ទៅសាសនាព្រះពុទ្ធរបស់យើង ! សម្ដេចបានបញ្ជាក់ថា, សាសនាព្រះពុទ្ធរបស់យើង គឺជាសាសនាទី 4 ទេ នៅលើពិភពលោក ។ បើនិយាយពីចំនួនអ្នកគោរព សាសនាហិណ្ឌូ មានដល់ទៅជាង 1,000 លាននាក់ឯណោះនៅក្នុងប្រទេសឥណ្ឌា ខណៈសាសនាព្រះពុទ្ធមានប្រជាពលរដ្ឋប្រមាណជាជាង៤រយទៅ 5រយ លាននាក់ ទៅចុះ ។ សាសនានៅលើលោកនេះ ក៏គ្មានសាសនាណាយកប្រជាជនបានទាំងអស់ដែរ ។
ដូច្នេះសម្រាប់គណបក្សប្រជាជន យើងយល់ច្បាស់ណាស់ មិនមានអ្នកណាពេញចិត្តយើងទាំងអស់នោះទេ ពិតជាមានគណបក្សដទៃ គេមានការស្រឡាញ់គណបក្សដទៃ នោះជារឿងរបស់គេ យើងត្រូវគោរពនូវសិទ្ធិរបស់គេ។ សម្ដេចបន្តថា, យើងត្រូវមើលឱ្យឃើញអំពី ប្រសិនបើទទួលជោគជ័យហើយ បោះបង់ចោលមន្ត្រីដែលខិតខំ ប្រយុទ្ធដើម្បីយកឈ្នះនេះ តើហ៊ុនសែនអាក់គុណធម៌ប៉ុណ្ណាទៅ ? សម្ដេចបានបញ្ជាក់ថាខ្ញុំបានលួចខ្សឹបជាមួយសម្ដេចក្រឡាហោម ថាតើមន្ត្រីរបស់យើង បានឆ្លងផុតអាណត្តិទី 6 ប៉ុន្មាននិងមិនផុតប៉ុន្មាន ! ព្រោះបានឃើញបងវ៉ា គឹមហុងទៅមុខ , តត្រេត តត្រូត តើឆ្លងផុតអាណត្តិទី 6 រយៈពេល 5 ឆ្នាំនេះទៀតបានអត់ ! ព្រោះវារឿងគង់តែស្លាប់ទេ ប៉ុន្តែខ្ញុំសុំបញ្ជាក់ ឧទាហរណ៍ការប្រកួត មួយដែលយកឈ្នះ ទីចុងបំផុត ត្រូវបានទាត់ចោល ដល់ទៅអាណត្តិក្រោយ តើហ៊ុនសែននឹងប្រើអ្នកណាទៀត! តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្ត្រឈ្នះសង្គ្រាម ? ខ្ញុំមិនត្រឹមការឈ្នះត្រឹមសមរភូមិទេ ខ្ញុំត្រូវឈ្នះសង្គ្រាមជារៀងរហូត តាមរយៈ នៃបញ្ជាការម្នាក់ នេះរក្សាកម្លាំងចាស់ និងបង្កើន កម្លាំងថ្មី អ្នកដែលមកនៅជាមួយហ៊ុនសែនហើយ តិចណាស់ ដែលបានចាកចេញពីហ៊ុនសែនត្រឡប់ទៅវិញនោះ តិចណាស់ គឺមានតែនៅ ៕SRN