Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ឬ​វិស័យ​ឯកជន​ដែល​មាន​ផែនការ​វិនិយោគ​នៅ​លើ​តំបន់​គិតថា​សង្ស័យ​មាន​មីន​ និង​យុទ្ធភ័ណ្ធ​មិន​ទាន់​ផ្ទុះ ត្រូវ​ធ្វើការ​ទំនាក់ទំនង​មក​អាជ្ញាធរ​មីន​ ឬ​ប្រតិបត្តិករ​ដោះមីន​ណា​​ដែលទទួល​បាន​​អាជ្ញាប័ណ្ណ​បោសសម្អាត​ពី​អាជ្ញាធរ​មីន​

ខេត្ត​ពោធិ៍សាត់៖ បន្ទាប់ពីមានម្ចាស់​ Resort មួយកន្លែង​ ស្ថិត​ក្នុងឃុំថ្មដា ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់​ បានបញ្ជាក់ថា គាត់បានសង្ស័យថា​នៅក្នុងតំបន់ Resort របស់គាត់​ កំពុងរងការគំរាមកំហែងដោយសារគ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ទើបថ្មីៗនេះ​ គាត់បានស្នេី​សុំ​ឱ្យ​អង្គភាព​​ CMAC​ ធ្វើការឆែក​ពិនិត្យ​ ហេីយ​បាន​រកឃើញគ្រាប់មីន និង​យុទ្ធភ័ណ្ធ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រា​ប់​។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក៍បានអំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ឬ​វិស័យ​ឯកជន​ទាំង​អស់​​ ដែល​មាន​ផែនការ​វិនិយោគ​នៅ​លេី​តំបន់​គិតថា​សង្ស័យ​មាន​មីន​ និង​យុទ្ធភ័ណ្ធ​មិន​ទាន់​ផ្ទុះ​ដទៃទៀត​ ត្រូវ​ធ្វើការ​ទំនាក់ទំនង​មក​អាជ្ញាធរ​មីន​ ឬ​ប្រតិបត្តិករ​ដោះមីន​ណា​​ដែលទទួល​បាន​​អាជ្ញាប័ណ្ណ​បោសសម្អាត​ពី​អាជ្ញាធរ​មីន​ ដេីម្បី​រំដោះ​ផ្ទៃដី​ទាំង​នោះ​ឱ្យ​មាន​សុវត្ថិភាព​។ បោសសម្អាតជា​​មុន​ មុន​នឹង​ចាប់​ផ្ដើមគម្រោង​​វិនិយោគ​របស់​ខ្លួន​។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ និង​យកចិត្តទុកដាក់​​ខ្ពស់​ ក្នុងការ​​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ពន្លឿនការ​ផ្តល់​ដី​សុវត្ថិភាព​ និង​បង្កេីត​ស្នាម​ញញឹម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ៗគ្នា​៕ដោយ៖ សិរី នាគ

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *