Breaking News

ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន អំពាវនាវ ស្នងការខេត្តស្វាយរៀង គោរពច្បាប់ស្តីពី របបសារព័ត៌មាន

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពានាវដល់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្តីពីរបបសារព័ត៌មានដែលបានអនុម័ត ដោយរដ្ឋសភាកម្ពុជាឆ្នាំ១៩៩៥ ដែលកំពុងស្ថិតនៅជាធរមាន។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចេញលិខិតកោះហៅ អ្នកសារព័ត៌មានម្នាក់ ឈ្មោះ ផាត់ ហ៊ន ឱ្យចូលទៅកាន់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹងបណ្ដឹងរបស់មេធាវី ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ។

តាមរយៈគណនីហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពានាវស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្តីពីរបបសារព័ត៌មានដែលបានអនុម័ត ដោយរដ្ឋសភាកម្ពុជាឆ្នាំ១៩៩៥ ដែលកំពុងស្ថិតនៅជាធរមាន ។

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សំដែងការសោកស្តាយ ជាពន់ពេកចំពោះស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ។

ក្នុងនោះលោក សយ សុភាព ក៏បានរំលឹកពីអតីតកាល ដែលកន្លងមក រូបលោកផ្ទាល់ ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយ បញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែល កាលពីខែតុលា ឆ្នាំ២០១៥។

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សង្ឃឹមថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នឹងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នក សារព័ត៌មាន បានផ្សព្វផ្សាយដោយសំអាងលើច្បាប់ សារព័ត៌មាន៕ដោយ៖ សិរី នាគ

(រូបភាពលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង)

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *