Breaking News

ឯឧត្តមអភិសន្តិបណ្ឌិត​ ស​ សខា​ អបអរសាទរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសទទួលបានគោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី”

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សខា​ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី”។

ឯឧត្តមអភិសន្តិបណ្ឌិត​ ស​ សខា​ បានបញ្ជាក់ថា​ ការទទួលបាននូវគោរមងារជា “សម្តេចមហារដ្ឋសភាធិការធិបតី” របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី នាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុត និងជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯឧត្តមអភិសន្តិបណ្ឌិត​ ស​ សខា​ និងភរិយា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការកសាងច្បាប់ឆ្លើយតបតាមបទដ្ឋានគតិយុត្តអន្តរជាតិ លើកកម្ពស់ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសនានាលើសកលលោក ព្រមទាំងបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ សិរី នាគ

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *