Breaking News

នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញក្នុងពិធីរំឮកខួប ៣៣ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួប លើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ភ្នំពេញ៖ រំឮកខួប ៣៣ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួប លើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការរដ្ឋានអង្គរក្ស​លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃប្រកាសបង្កើតកងវរសេ នាតូចលេខ២៤៦ និងខួបអនុស្សារីយ៍លើកទី ១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តា ល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ក្នុងសុន្ទរកថាស្វាគមន៍របស់ លោកឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សរំលឹកថាៈ បញ្ជាការដ្ឋានអង្គរក្ស ផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ។ វរសេនាតូចនេះ ប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សា រដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា ដឹកនាំបញ្ជាដោយ នាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេ បញ្ជាការ កងវរសេនាតូចលេខ២-៤៦ ។ ដោយមើលឃើញពីវីរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្ដម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស របស់សម្តេចតេជោបញ្ជាឱ្យ នាយឧត្ដមសេនីយ៍ គៀង សាវុធ និងលោក ជា សុផារ៉ា អតីតជា អភិបាលរងក្រុងភ្នំ ពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំ ពេញសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូប ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ហ៊ីង ប៊ុនហៀង លោកឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ និងវរសេនីយ៍ ឯក ចៅ តុល មកបម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២ ។ ដោយមានការវិវឌ្ឍរីកចម្រើនធំធាត់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបន្ថែមក្របខណ្ឌឱ្យ បង្កើតជាវរសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងកាត់ផ្ទេរក្របខណ្ឌ មកចំណុះកងពលតូចលេខ ៧០ ។ ដោយមើល ឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការការពារសន្តិសុខ សុវត្ថិភាពចំបង ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រីសម្រេចអនុញ្ញាតបង្កើតជាបញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យលេខ ១៤៨ អក្រ.បក ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) រហូត ដល់បច្ចុប្បន្ន ។

កន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្សប្រើប្រាស់កម្លាំងធ្វើជាសេនាធិ ការជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួង ធនធានទឹក និងឧតុនិយម ចូលរួមការងារជួយ សង្គ្រោះប្រជាពលរដ្ឋ ក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹក ជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនរាប់ មិនអស់ ។

នាឆ្នាំ ២០២៣ ពេលថ្មីៗកន្លងមកនេះ ក្រោយទទួលបទបញ្ហាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងចំនួន ៥០០នាក់ រួមជា មួយអាវុធទំនើប ទៅកាន់តំបន់ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីត្រៀមបាញ់កម្ទេចយន្តហោះ គ្មានមនុស្សបើក ដែលហោះចូលបំពានដែនអាកាស នៃព្រះរាជាណា ចក្រកម្ពុជា ។

ថ្លែងនៅក្នុងឱកាសនោះ លោក សន្តិបណ្ឌិត នេត សាវឿន សម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយទា ហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ ។ លោកចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់ រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ (ខ.ភ.ម) ពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគ មន៍ទាន់ពេល និង មានប្រសិទ្ធភាពខ្ពស់បំផុត ។ ជាងនេះទៅ ទៀត សហការយ៉ាងស្អិតល្មួតជាមួយស្ថាប័ន កងឯកភាព កង រាជអាវុធហត្ថ នគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ លើកិច្ចការ ការពារបូរណភាពទឹកដី ការពារស្ថិរភាព សន្តិ សុខសង្គមជាតិ ជូនប្រជាពលរដ្ឋកម្ពុជា ។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន រំលេចអំពីជោគជ័យធំៗ របស់រាជរដ្ឋាភិបាល នាចុងឆ្នាំ២០២២ និងឆ្នាំ ២០២៣ នេះ ក្នុងនោះដោយមានការចូលរួមចំណែកពីបញ្ជា ការដ្ឋានអង្គរក្ស ដូចជាជោគជ័យ រៀបចំកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងរៀប ចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ប្រកប ដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ។

លោកផ្តាំផ្ញើដល់បញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញារក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *