ប្រទេសឥណ្ឌូនេស៊ី ៖ ដោយសារគ្មានការវិវត្តន៍ជាវិជ្ជមានអំពីបញ្ហានៅក្នុងប្រទេសភូមា មេដឹកនាំអាស៊ានបានសម្រេចនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Jakarta ឥណ្ឌូនេស៊ីថា មិនឱ្យភូមាធ្វើម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២៦ឡើយ ហើយឱ្យប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះជំនួសវិញ បន្ទាប់មកប្រទេសដែលត្រូវធ្វើម្ចាស់បន្តនឹងយកតាមតួអក្សរ Alphabetical Order។ នេះជាការបញ្ជាក់ពី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកឆ្លើយឆ្លង កាសែតជប៉ុន ព្យួដូ ពីប្រទេសឥណ្ឌូណេស៊ី នៅព្រលប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក ពុយ គា បន្តថា ៖ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានសម្រេចបន្តមិនអនុញ្ញាតឱ្យមេដឹកនាំរបបយោធាភូមាចូលរួមប្រជុំអាស៊ានដូចបានធ្វើកន្លងមក។ ប៉ុន្តែអ្វីដែលមានការវិវត្តន៍ថ្មីនោះគឺការបង្កើតអាស៊ាន Troika (បីប្រទេស៖ ម្ចាស់ផ្ទះអាស៊ានឆ្នាំមុន ម្ចាស់ផ្ទះអាស៊ានបច្ចុប្បន្ន និងម្ចាស់ផ្ទះអាស៊ានឆ្នាំបន្ទាប់) ដើម្បីជួយរកដំណោះស្រាយនៅភូមា៕