Breaking News

អំពើពុករលួយរបស់ប្រធានមន្ទីរកសិកម្មខេត្តកោះកុងធំធេងណាស់តើត្រូវបញ្ចប់ត្រឹមដកតំណែងនេះឬ?

ខេត្តកោះកុង៖ ក្រោយពីផ្ទុះបែកធ្លាយរឿងអាស្រូវពុករលួយមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កោះកុង ពាក់ព័ន្ធនឹងអំពើស៊ីសំណូកសូកប៉ាន់ពីបទ ល្មើសនេសាទខុសច្បាប់នោះរួចមក លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកោះកុងដកឲ្យមកបំពេញ ការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុងជាបណ្ដោះ អាសន្ន។ ចំណែកលោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ក៏ត្រូវបានផ្អាកតួនាទីនិងភារកិច្ចជាបណ្ដោះអាសន្ន ។

ប្រភពបានឲ្យដឹងថា លោក ឌិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចាត់តាំងមន្រ្ដីជំនាញជាន់ខ្ពស់ជាច្រើនរូបដឹកនាំដោយលោក គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ចុះមកធ្វើអធិការកិច្ច បើកការស៊ើបអង្កេតទៅលើ លោកអ៉ី  ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរជុំវិញ ករណីឃុបឃិតទទួលសំណូក កិបកេងចំណូលថវិកា ជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ីខ្យងសនិងការប្រើ ប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាម​ឆកសមុទ្រថ្មស ក្នុង​ស្រុកស្រែអំបិលនិងស្រុកបូទុមសាគរខេត្តកោះកុង។ក្រោយការស៊ើបអង្កេតគឺនៅថ្ងៃទី០១ ខែកញ្ញាមនេះដែរ លោករដ្ឋមន្ត្រីបានសម្រេចដកលោកអ៊ី ម៉េងលាង ចេញ ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ស្របពេលដែលលោកប្រធានមន្ទីរសម្រេចដកលោកព្រំ សុវណ្ណា ឱ្យមកនៅខណ្ឌរដ្ឋបាលជលផល។

លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងនិង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅប្រទេស​វៀតណាម គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួងកសិកម្ម ជា​ច្រើន​លាន​រៀល​ជា​ថ្នូរ​បិទ​ភ្នែក ខ្ទប់​ត្រចៀក ធ្វើ​មិនដឹងមិនលឺ ដោយ​គ្មាន​វិធានការ​បង្ក្រាប ធ្វើ​ឲ្យ​ហិនហោច​ដល់​ធនធានធម្មជាតិ​មច្ឆសមុទ្រ ពិសេស​នៅ​បូ​ទុម​សាគរ​។

ចំពោការបែកធ្លាយ​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាមអេ​ស៊ី​លី​ដា ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើស ច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស ទៅ​លក់​នៅ​ប្រទេស​វៀត ណាម គ្មាន​លិខិត​អនុ​ញ្ញាតិ​ពី​ក្រសួងកសិកម្ម ជា​ច្រើន​សន្លឹក​វេរ​ទៅ​ឲ្យ​មន្ត្រី​ជលផល​បូ​ទុម​សាគរ និងប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មាន​ចំនួន​២៦​សន្លឹកដែល​មាន​លុយ​ចាប់ពី​៥០​ម៉ឺន​រៀល​,៧០​ ម៉ឺន​, ១​លាន​,២​លាន រហូត​ដល់​៤​លាន​រៀល នេះ​មិន​រាប់​បញ្ចូល​ការ​ពិន័យ​អន្ដរកាលលើ​ការ​ចាប់​រថយន្ដ​ដឹក​ជញ្ជន ខ្យងស និង​ការ​ចាប់​ទូក​នេសាទ​អូស​ខ្យង​.​ស​នោះ​ទេ ។

ថ្មី​ៗ​នេះ​ដែរបែកធ្លាយ​សម្លេង​អ្នក​រកស៊ី​ខ្យង​.​ស ឈ្មោះ​ដាំ និង​សម្លេង​មន្ត្រី​ជលផលបូ​ទុម​​សាគរទារ​លុយសំណូក​ពុក​រលួយ ពី​មេ​ឈ្មួញ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស ច្បាប់​អូស​ខ្យង​.​សយ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឈ្មោះ ជី​វ័​ន្ដ ថែម​ទៀត​ផង​។

បញ្ហានៅត្រង់ថាតើអំពើពុករលួយដែលរកឃើញនេះត្រូវបញ្ចប់ត្រឹមការដកដំណែងលោកប្រធានមន្ទីរនិងលោក នាយផ្នែកនោះឬយ៉ាងណា? ឬមួយត្រូវយកគាត់ទាំងពីរនាក់ឲ្យមកឡើងធំនៅក្រសួងកសិកម្ម? ប្រសិនបើគ្មានវិធានការច្បាប់ផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរគេពួកមន្ត្រីក្រោយៗទៀតនឹងបន្តប្រព្រឹត្តអំពើពុករលួយថែមទៀតជាមិនខាន៕SRN

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *