Breaking News

Update: ចាប់បានហើយ! ជនអនាមិកដែលបានលួចក្លែងបន្លំឈ្មោះ Telegram ស្នងការនគរបាលខេត្តកណ្តាល ឆាតទៅខ្ចីលុយអភិបាលខេត្តកណ្ដាល

កណ្តាល៖ នៅទីបំផុត,ជនអនាមិកដែលបានលួចក្លែងបន្លំឈ្មោះ Telegram របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នង
ការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឆាតទៅសុំខ្ចីលុយអភិបាលខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ឃាត់ខ្លួនបានហើយ។

នេះបើតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បុគ្គល
ដែលបានក្លែងបន្លំឈ្មោះនិងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមកត្រូវបានលោក
ឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួល
ផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំខាងលើបានហើយនៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នកម្លាំងជំនាញបានកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *