Breaking News

សមត្ថកិច្ចចាប់ខ្លួនបុរស​ចំណាស់​ម្នាក់​ ដែលយកជំពាមកៅស៊ូបាញ់គ្រាប់ឃ្លីដែកចំមុខក្មេងស្រីម្នាក់ដែលកំពុងជិះកង់លេងមុខផ្ទះ

ភ្នំពេញ​៖​ បុរស​ចំណាស់​​ម្នាក់​អង្គុយ​ក្នុង​ផ្ទះ​ បានយកជំពាមកៅស៊ូគ្រាប់ឃ្លីដែកសំងំចាំបាញ់​កុមារី​ម្នាក់​ ដែលកំពុងរត់លេងជាមួយក្មេងៗផ្សេងទៀតមបណ្ដាល​ឲ្យ​រងរបួស​ក្រោម​ភ្នែក​ខាង​ស្តាំ​យ៉ាងដំណុំ​ សង្ស័យ​ជាករណីខឹង​កុមារី​រូប​នោះ​ ឈ្លោះ​គ្នា​ជាមួយ​ចៅ​ស្រី​គាត់​។ ករណី​នេះបានកេីតឡេីងកាលពីម៉ោង៦:៣០នាទី​ល្ងាច ថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរស​ចំណាស់​ជាជន​សង្ស័យ​ឈ្មោះ ង្វៀង​ ចាំងងី​​ ហៅ​ ហេង​ ផល្លា​ អាយុ​៦៣ឆ្នាំ​ ជនជាតិ​វៀតណាម​ ​ស្នាក់នៅ​ផ្ទះ​កេីត​ហេតុ​ខាង​លើ​ មុខរបរ​នៅ​ផ្ទះ​។

ប្រភព​ពី​អាណា​ព្យាបាល​កុមារី​​រង​គ្រោះ​ បាន​​ឱ្យដឹងថា​ គាត់​ជាអ្នក​រស់​នៅ​ភូមិ​ជាមួយ​គ្នា​ជាមួយ​បុរស​ចំណាស់​ខាងលេី​ ប៉ុន្តែ​មិន​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា​ឡើយ​។ ប៉ុន្ដែ​ប្រមាណ​ជា៥ខែកន្លងទៅ​ កុមារី​រង​គ្រោះ​ និង​ចៅ​ស្រី​បុរស​ចំណាស់​ខាងលេី​ បាន​លេង​ជាមួយ​គ្នា​ ហើយ​ឈ្លោះ​គ្នា​រវាង​ក្មេង​និង​ក្មេង​ មិនរាលដល់មនុស្សចាស់ឡេីយ​ បន្ទាប់​មក​បុរស​ចំណាស់​រូប​នោះ​ មិនអនុញ្ញាត​ឱ្យចៅ​ស្រី​គាត់​ចេញ​មក​លេង​ជាមួយ​ក្មេងៗ​ផ្សេង​ទៀត​ឡើយ​។

​នៅ​ល្ងាច​ថ្ងៃ​កេីត​ហេតុ​ យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ពី​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ បាន​ឃេីញ​សកម្មភាព​ ក្រុម​ក្មេង​បានរត់​ប្រលែង​គ្នា​ ក្នុង​នោះ​ក៏មានចៅ​ស្រី​បុរស​ចំណាស់​ខាងលេី​ផងដែរ។ ចំណែក​កុមារី​រងគ្រោះ​ ក៏លេង​ជាមួយគ្នា​ដែរ​ ប៉ុន្ដែ​ជិះ​កង់​ស្គី​ឆ្លង​កាត់​មុខ​ផ្ទះ​បុរស​ចំណាស់​ខាងលេី​ទៅ​វិញ​ទៅ​មក​។ កាមេរ៉ា​សុវត្ថិភាព​ បាន​ថត​ជាប់​សកម្មភាព​បុរស​ចំណាស់​ជាជន​សង្ស័យ​រូប​នោះ​អង្គុយ​សម្ងំ​ក្នុង​ផ្ទះ​ យក​ជំពាម​កៅស៊ូ​បាញ់​គ្រាប់​ឃ្លីដែក​ សំដៅ​លេី​កុមារី​រី​រងគ្រោះ​ ខណៈ​ពេល​ដែរលកុមារី​រងគ្រោះ​ជិះ​ស្គី​ឆ្លង​កាត់​មុខ​ផ្ទះ​គាត់​ ដោយបាញ់ចំនួន​៣ដង​ទៅ​ហើយ​ តែ​មិនត្រូវ​ ​ដោយបន្ត​ចាំបាញ់រហូតដល់គ្រាប់ទី​៤​ ក៏​ត្រូវ​កុមារី​រងគ្រោះ​ចំក្រោម​ភ្នែក​ខាង​ឆ្វេង​ ធ្លុះ​សាច់​រង​របួស​ ត្រូវ​បាន​អាណាព្យាបាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

នៅល្ងាច​ថ្ងៃ​កេីត​ហេតុ​នោះ​ អាណាព្យាបាល​កុមារី​រងគ្រោះ​បាន​ប្រមូល​បាន​វត្ថុ​តាង​ គ្រាប់​ឃ្លីដែក​ចំនួន​៣គ្រាប់​ មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រះចក​។ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ និង​ធ្វើ​កំណត់​ហេតុ​ ប្រមូល​ភស្តុតាង​រហូតដល់រសៀល​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ចំណាស់​រូប​នោះ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រះចក​ចាត់ការ​បន្ត​តាម​និតិ​វិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ចំណាស់​ខាងលេី​ បានឆ្លេីយ​បដិសេធ​ថា​មិន​បានធ្វើ​ ទាំង​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​សកម្មភាព​គាត់​ស្តែង​ៗទៅហេីយ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *