Breaking News

រដ្ឋសភា នឹងបន្តសម័យប្រជុំ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងបន្តដឹកនាំសម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ ដើម្បីពិភាក្សាអនុម័តលើរបៀបវារៈចំនួនពីរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា របៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃនោះ រួមមាន៖

១.ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច។

២.ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានគណៈកម្មការ
ជំនាញរដ្ឋសភា បានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី និងបានបញ្ជូនមកសុំការពិភាក្សា និងអនុម័តពី រដ្ឋសភា នៅថ្ងៃស្អែកនេះ។

សូមជម្រាបផងដែរថា ក្នុងអាណត្តិចាស់ មានក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប៉ុន្តែត្រូវប្តូរមកជាក្រសួងអធិការកិច្ចវិញ ក្នុងអាណត្តិទី៧នេះ។ ដោយឡែក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ទើបតែបង្កើតឲ្យមាន ក្នុងអាណត្តិទី៧នេះ៕

Check Also

Breaking News៖ ឃាត់ខ្លួន​អតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ

Leave a Reply

Your email address will not be published. Required fields are marked *