កណ្តាល៖ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣នេះ លោក សូ រតនៈ និងភរិយា បានអញ្ជើញចូលរួមពិធីគំរប់ខួប ១ឆ្នាំ នៃក្រុមយុវជនការពារសន្តិភាពអនុសាខាក្រុងអរិយក្សត្រ
ខេត្តកណ្តាល ។
គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមយុវជនការពារសន្តិភាព ក្រុងអរិយក្សត្រ ចាប់បដិសន្ធិនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ដឹកនាំដោយលោក ភួង សាមឌី ជាប្រធាន ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក សូ រតនៈ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព ថ្នាក់ការកណ្ដាល ។ក្រោយពីបានបង្កើតបាន ២៣ ថ្ងៃ យើងបានចាប់ផ្ដើមធ្វើសកម្មភាពមនុស្សធម៌ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៧ ស្ថិតនៅភូមិព្រែក្របៅទី៣ សង្កាត់ព្រៃអំពិល ក្រុមអរិក្សត្រ ចំណុចផ្ទះលោក ឌឿន មីងថន ចំនួន ២០ គ្រួសារ និងលើកទី ០២ ចំនួន ១០ គ្រួសារទៀត ដែលអ្នកខ្វះខាតទាំងអស់មកពី ០៧ ភូមិ ក្នុងសង្កាត់ព្រែកអំពិលទាំងមូល,។
បន្ទាប់ពីលោក សូ រតនៈ និងភរិយា បានចូលរួមជាអធិបតីភាពក្នុងពិធីគំរប់ខួប ១ឆ្នាំ នៃក្រុមយុវជនការពារសន្តិភាពអនុសាខាក្រុងអរិយក្សត្រ ខេត្តកណ្តាល សកម្មភាពធំៗ ទាំងពីរលើករួចមក ក្រុម យុវជនការពារសន្តិភាព ក្រុងអរិយក្សត្រ បានខិតខំស្វែងរកជំនួយបន្ថែមដើម្បីជួយដល់ពុកម៉ែ លោកយាយលោកតា ចាស់ជរាពិការភាព មានជីវភាពខ្វះខាត គ្មានទីពឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលក្រុមយុវជនការពារសន្តិភាព ក្រុងអរិយក្សត្រ សម្រេច បានមាន អ្នកខ្វះខាតចំនួន ១៧០ គ្រួសារ ។ អ្នកពិការរទេះរុញដល់គ្រួសារ អ្នកពីការឈើច្រត់រនាប ០៦ គ្រួសារ អ្នកពិការឈើច្រត់ចាស់ជរាលដល់គ្រួសារ សរុប ១៩៦ គ្រួសារ ។
សិស្សានុសិស្សមានជីវភាពខ្វះខាត ១៥០នាក់ ក្នុងចំណោមគោលដៅ ០៦ ផ្សេងៗគ្នារួមមាន៖ សាលាបឋមសិក្សាព្រៃកបាលទី ៣, សាលាបឋមសិក្សាព្រៃអំពិល ,សាលាបឋមសិក្សាឃ្លាំងមឿងជើង , សាលាបឋមសិក្សាឈើខ្មៅ ។
ក្នុងនោះដែរក្រុងសំពៅពូន នៃខេត្តកណ្តាលរួមមាន៖ សាលាអនុវិទ្យាល័យព្រៃស្វាយ ,សាលាអនុវិទ្យាល័យព្រែកក្រប៉ៅទី ៣ ។
ក្នុងនោះដែរក្រុមការងារនិងសប្បុរសជននានា បានចូលរួមជាមួយវត្តអារាមដែលមានការ ខ្វះខាតនូវសម្ភារៈ និងបច័្ចយបានចំនួន០២វត្តផងដែរ គឺវត្តព្រៃអំពិល ស៊ីម៉ង់ចំនួន ០១តោន និងបច័្ចយ ១០០,០០០រៀល,និងវត្តប្រាសាទតួអណ្ដូងមានជ័យ ឥដ្ឋ ៣០០ដុំ ស៊ីម៉ង់ចំនួន ១.៥តោម និងបច័្ចយ ១០០,០០០រៀល និងបានឧបត្ថមដល់សាលាសង្កាត់ និងក្រុង នូវទឹកបរិសុទ្ធ និងថវិការមួយចំនួនមាន៖
សាលាសង្កាត់ព្រែកអំពិល ទឹកសុទ្ធ ២០០ យួរ,ទឹកក្រូច ០៥កេះ, ថវិកា ២០០,០០០រៀល,។ សាលាសង្កាត់ព្រែកលួង ទឹកសុទ្ធ ២០០ យួរត្រកូល ០៥ កេះថវិកា ២០០,០០០ រៀល និងសាលាក្រុងអរិយក្សត្រ ទឹកសុទ្ធហាយតិច ១០០ កេស និងថវិកា ១០០ដុល្លារ៕ ដោយ៖ហួត ម៉េងហួ