Breaking News

អតីតចោរលួចអាយផេត ឡើងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានក្រសួងមហាផ្ទៃ ដកហូតមុខតំណែងហើយ!

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា សម្រេច ។ ប្រការ១..ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី ។មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ ! មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន មិនទាន់ ឡើងកាន់ដំណែង នាយករដ្ឋមន្ត្រី ក៏មានករណី ការតែងតាំង ស្នងការរងនគរបាលខេត្តកំពតមួយរូប ដែលមានប្រវត្តិលួចអាយផេត ពីអាជីវករកន្លែងវេប្រាក់វីង , រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោលទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណះអតីតះជាមន្ត្រី​នគរបាល​ពាក់ស័ក្តិ៣ ដែល​មាន​ប្រវត្តិ​លួច​ «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយ​ជាស្នងការ​រង​ខេត្ត​ កំពត​ !
តើបងប្អូនគាំទ្រទេ ? អាចជាតិមុនគាត់ធ្វើបុណ្យបានច្រើន ទើបមានវាសនាខ្ពស់ ។

នៅទីបំផុតដកហូតមុខតំណែង លោកវរៈសេនីយ៍ទោ ហេង ហាប់ ស្នងការរងខេត្តកំពត អោយមកជាមន្ត្រី។ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់ គាំទ្រចំពោះចំណាត់ការ របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *